[go: nahoru, domu]

Jump to content

ជំងឺអុតស្វា

ពីវិគីភីឌា
ជំងឺអុតស្វា
Mpox
ជំងឺអុតស្វាកន្ទួលលើក្មេងស្រីអាយុ 4 ឆ្នាំ (1971)
ឯកទេសភាពជំងឺឆ្លង[]
រោគសញ្ញាក្តៅខ្លួន, ឈឺក្បាល, ឈឺសាច់ដុំ, ញ័រ, កន្ទួលពងបែក, កូនកណ្តុរហើម[]
ដង្ហកធ្វើទុក្ខការឆ្លងទីពីរ, រលាកសួត, រោគចូលឈាម, រលាកខួរក្បាល, ការឆ្លងមេរោគភ្នែកធ្ងន់ធ្ងរ[]
អាយុ​ចេញ​រោគសញ្ញា5 ទៅ 21 ថ្ងៃបន្ទាប់ពីការប៉ះពាល់[]
រយៈពេល2 ទៅ 4 សប្តាហ៍[]
ប្រភេទក្លាត I, ក្លាត II[]
ហេតុបង្កវីរុសអុតស្វា[]
វិធីធ្វើរោគវិនិច្ឆ័យធ្វើសំណាកដើម្បីរក ADN មេរោគ[]
រោគវិនិច្ឆ័យ​វិសមភាពជំងឺអុតស្វាយ, ជំងឺអុត[]
ការ​បង្ការវ៉ាក់សាំងជំងឹអុត និងអុតស្វាយ, ការលាងសម្អាតដៃ, គ្របដណ្តប់កន្ទួល, ឧបករណ៍ការពារផ្ទាល់ខ្លួន, រក្សាគម្លាតពីអ្នកជំងឺ[]
ការព្យាបាលគាំទ្រដោយសុទិដ្ឋនិយម[]
ថ្នាំព្យាបាលតេកូវីរីម៉ាត, ថ្នាំប្រឆាំងវីរុស[]
ព្យាករណ៍ភាគច្រើនជាសះស្បើយវិញ[]

ជំងឺអុតស្វា ឬសរសេរបានថា អ៊ុតស្វា (ភាសាអង់គ្លេសMpox, ធ្លាប់ត្រូវបានគេស្គាល់ថា monkeypox) គឺជាជំងឺធ្ងន់ធ្ងរបង្កឡើងដោយវីរុស ដែលអាចកើតមានឡើងទៅលើមនុស្ស និងពពួកសត្វមួយចំនួន។[] រោគសញ្ញានៃជំងឺនេះរួមមាន គ្រុនក្តៅ ហើមកូនកណ្តុរ និងស្នាមកន្ទួលៗដែលបង្កជាពងបែក ហើយបន្ទាប់មកប្រែជាសំបកកន្ទួលក្រៀមលើស្បែក។[] ជំងឺនេះជាធម្មតាមានលក្ខណៈស្រាល ហើយអ្នកដែលឆ្លងជំងឺនេះភាគច្រើនអាចជាសះស្បើយវិញក្នុងរយៈពេលពីពីរទៅបីសប្តាហ៍ដោយមិនចាំបាច់ការព្យាបាល។[] រយៈវេលានៃរោគសញ្ញានឹងចាប់ផ្តើមពីប្រាំទៅម្ភៃមួយថ្ងៃក្រោយការប៉ះពាល់ ហើយរោគសញ្ញាជាធម្មតាមានរយៈពេលពីរទៅបីសប្តាហ៍។[] តែទោះយ៉ាងណា ករណីឆ្លងអាចវិវត្តទៅសភាពធ្ងន់ធ្ងរបាន ជាពិសេសចំពោះកុមារ ស្ត្រីមានផ្ទៃពោះ ឬអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។[]

ជំងឺ​នេះត្រូវបាន​បង្កឡើង​ដោយ វីរុសអុតស្វា ​ដែលជា​មេរោគហ្សូណូស នៅក្នុងពូជ មេរោគអ័រថូផុក្ស[] វីរុសវ៉ារីអូឡា ដែលជាភ្នាក់ងារបង្កជំងឺអុត ក៏មានវត្តមាននៅក្នុងប្រភេទជំងឺនេះដែរ។[] ការចម្លងពីមនុស្សទៅមនុស្សអាចកើតមានឡើងតាមរយៈការប៉ះពាល់ផ្ទាល់នឹងស្បែកដែលឆ្លង ឬវត្ថុវាវក្នុងរាងកាយណាមួយ ដោយរួមមានកត្តាទំនាក់ទំនងផ្លូវភេទផងដែរ។[] រយៈពេលឆ្លងនៃជំងឺនេះនឹងអូសបន្លាយចាប់ពីកើតមានរោគសញ្ញារហូតដល់ពេលដែលស្នាមដំបៅនិងសង្វារទាំងអស់បានបាត់ទើបមានន័យថាជាសះស្បើយ។[] វីរុសនេះក៏អាចឆ្លងពីសត្វដែលផ្ទុកមេរោគតាមរយៈការប៉ះពាល់សាច់សត្វឆ្លង ឬតាមរយៈការខាំឬខ្វាចពីសត្វដែលឆ្លង។[] ការធ្វើរោគវិនិច្ឆ័យអាចត្រូវបញ្ជាក់បានដោយការធ្វើតេស្តស្វ័យប្រវត្តិ PCR នៅលើស្នាមដំបៅដើម្បីរក អាដេអិន របស់វីរុស។[]

អ្នកដែលងាយរងនឹងហានិភ័យខ្ពស់ត្រូវបានអ្នកជំនាញណែនាំឱ្យចាក់វ៉ាក់សាំងជាមុន។​[] មកទល់បច្ចុប្បន្ននេះ គ្មានវ៉ាក់សាំងណាដែលបានផលិតឡើងជាពិសេសសម្រាប់ប្រឆាំងនឹងអុតស្វានោះទេ ប៉ុន្តែវ៉ាក់សាំងបង្កាជំងឺអុតទូទៅត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពធម្មតា។[] ជំងឺអុតស្វាគឺមិនមានវិធីព្យាបាលជាក់លាក់ណាឡើយ ដូច្នេះគេមានតែវិធីគ្រប់គ្រងរោគសញ្ញា និងបង្កាកុំឱ្យវារើធ្ងន់ធ្ងរបន្ត។[][] ថ្នាំប្រឆាំងវីរុសមួយចំនួនដូច តេកូវីរីម៉ាត អាចយកមកប្រើប្រាស់បានដើម្បីព្យាបាលជំងឺអុតស្វា[] តែប្រសិទ្ធភាពរបស់ថ្នាំទាំងនោះមិនទាន់ត្រូវបានបញ្ជាក់បង្ហាញត្រឹមត្រូវនោះទេ។[]

អុតស្វាគឺជាជំងឺកំពុងរាតត្បាតនៅតំបន់អាហ្វ្រិកកណ្ដាល​ និងខាងលិច ដែលត្រូវជាជម្រកប្រភេទថនិកសត្វមួយចំនួនដែលគេសង្ស័យថាជាពពួកអ្នកស្តុកមេរោគនេះ។[] ករណីឆ្លងលើមនុស្សដំបូងត្រូវបានគេរកឃើញនៅក្នុងឆ្នាំ 1970 ក្នុងក្រុងបាសានគូស៊ូ, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ[១០] ចាប់តាំងពីពេលនោះមក​ ភាពធ្ងន់ធ្ងរ និងញឹកញាប់នៃការរាតត្បាតជំងឺអុតស្វាបានកើនឡើងជាលំដាប់ ដែលប្រហែលបណ្ដាលមកពីការចុះខ្សោយនៃប្រព័ន្ធស៊ាំរបស់មនុស្សនៅក្នុងតំបន់បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺអុតជាប្រចាំលែងសូវបានអនុវត្តខ្ជាប់ខ្ខូន។[១០]

រោគូត្បាតសាស្ត្រ

[កែប្រែ]
ផែនទីពិភពលោកបង្ហាញពីការរីករាលដាលនៃ វីរុសអុតស្វា
  ករណីក្លាត I
  ករណីក្លាត II
  មានករណីក្លាតទាំងពីរ
  ក្លាត II ចាប់រាតត្បាតក្នុងឆ្នាំ 2022
  ករណីសង្ស័យ

ប្រវត្តិ

[កែប្រែ]

ជំងឺអុតស្វា ត្រូវ​បាន​គេ​កំណត់​ថា​ជា​ជំងឺ​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​ឆ្នាំ 1958 ក្នុង​ចំណោម ​សត្វ​ស្វា ​មន្ទីរ​ពិសោធន៍​ក្នុង ​ទីក្រុងកូផេញ៉ាហ្គេន ប្រទេស​ដាណឺម៉ាក។[១១] ទោះបីជាវាត្រូវបានគេគិតថាជារឿងចម្លែកចំពោះមនុស្សក៏ដោយ ករណីបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីទសវត្សរ៍ឆ្នាំ 1980 អាចជាលទ្ធផលនៃ ភាពស៊ាំ ចុះខ្សោយចាប់តាំងពីការបញ្ឈប់ការចាក់វ៉ាក់សាំងជំងឺអុតស្វាយជាប្រចាំ។[១០][] [១២] ករណីដំបូងលើមនុស្សត្រូវបានរកឃើញនៅឆ្នាំ 1970 នៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។ មាន​ករណី​ជា​បន្តបន្ទាប់​នៅ​អាហ្រ្វិក​កណ្តាល និង​ខាងលិច ហើយ​វា​ជា ​ជំងឺ​ឆ្លង​ក្នុង​តំបន់ DRC។[១០] ការ រាតត្បាតនៃជំងឺស្វាឆ្នាំ 2022 តំណាងឱ្យឧប្បត្តិហេតុដំបូងនៃការ ឆ្លងសហគមន៍ដែល រីករាលដាលនៅខាងក្រៅទ្វីបអាហ្រ្វិក ដែលត្រូវបានកំណត់ដំបូងនៅ ចក្រភពអង់គ្លេស ក្នុងខែឧសភា ឆ្នាំ 2022 ជាមួយនឹងករណីជាបន្តបន្ទាប់ត្រូវបានបញ្ជាក់នៅក្នុងប្រទេសយ៉ាងហោចណាស់ 74 នៅគ្រប់ទ្វីបទាំងអស់ លើកលែងតែអង់តាក់ទិក។[១៣] [១៤] នៅថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2022 អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការផ្ទុះឡើងនៃបញ្ហា សុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC) ជាមួយនឹងករណីដែលបានរាយការណ៍ជាង 16,000 នៅក្នុងប្រទេស និងដែនដីចំនួន 75 ។

ឯកសារយោង

[កែប្រែ]
  1. ១,០០ ១,០១ ១,០២ ១,០៣ ១,០៤ ១,០៥ ១,០៦ ១,០៧ ១,០៨ ១,០៩ ១,១០ ១,១១ ១,១២ ១,១៣ ១,១៤ ១,១៥ "WHO Factsheet – Mpox (Monkeypox)". អង្គការសុខភាពពិភពលោក (WHO). 18 April 2023. Archived from the original on 21 April 2022. Retrieved 16 August 2024.
  2. ២,០ ២,១ ២,២ ២,៣ "Mpox Symptoms". មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC). 2 February 2023. Archived from the original on 21 May 2023. Retrieved 16 August 2024.
  3. ៣,០ ៣,១ Cite error: Invalid <ref> tag; no text was provided for refs named CDC_About
  4. ៤,០ ៤,១ (January 2014)"Human monkeypox". Clinical Infectious Diseases 58 (2): 260–267. DOI:10.1093/cid/cit703.
  5. ៥,០ ៥,១ "Monkeypox". GOV.UK. 24 May 2022. Archived from the original on 18 May 2022. Retrieved 16 August 2024.
  6. ៦,០ ៦,១ ៦,២ "Mpox (monkeypox)". អង្គការសុខភាពពិភពលោក. 12 May 2023. Archived from the original on 23 May 2023. Retrieved 16 August 2024.
  7. (1 January 2023)"Efficacy of smallpox vaccines against Mpox infections in humans". Immunotherapy Advances 3 (1): ltad020. DOI:10.1093/immadv/ltad020.
  8. "Mpox (formerly Monkeypox)". NIH: National Institute of Allergy and Infectious Diseases. 6 December 2022. Archived from the original on 23 May 2023. Retrieved 21 August 2024.
  9. "Patient's Guide to Mpox Treatment with Tecovirimat (TPOXX)". Centers for Disease Control and Prevention. 28 November 2022. Archived from the original on 24 May 2023. Retrieved 21 August 2024.
  10. ១០,០ ១០,១ ១០,២ ១០,៣ Bunge, Eveline M. (11 February 2022). "The changing epidemiology of human monkeypoxទំព័រគំរូ:SndA potential threat? A systematic review". PLOS Neglected Tropical Diseases 16 (2): e0010141. DOI:10.1371/journal.pntd.0010141.
  11. Parker, Scott (2013-02-01). "A review of experimental and natural infections of animals with monkeypox virus between 1958 and 2012". Future Virology 8 (2): 129–157. ISSN 1746-0794. DOI:10.2217/fvl.12.130.
  12. Simpson, Karl (14 July 2020). "Human monkeypoxទំព័រគំរូ:SndAfter 40 years, an unintended consequence of smallpox eradication". Vaccine 38 (33): 5077–5081. DOI:10.1016/j.vaccine.2020.04.062.
  13. Efrati, Ido. "Israel Confirms First Case of Monkeypox Virus". Haaretz. https://www.haaretz.com/israel-news/israel-discovers-first-case-of-monkeypox-virus-1.10812439. 
  14. "Monkeypox cases investigated in Europe, the United States, Canada and Australia". BBC News. 20 May 2022. https://www.bbc.co.uk/news/health-61506562.